រាល់ដំណើរផ្លូវនីមួយៗ សុទ្ធតែជាមេរៀនមួយដ៏ល្អសម្រាប់ជីវិតរបស់យើង

ឆាកជីវិត គឺជាផ្លូវមួយខ្សែ! នៅក្នុងដំណើរផ្លូវ អាចនឹងត្រូវឆ្លងកាត់ឧបសគ្គ ក៏អាចប្រឈមមុខនឹងព្យុះភ្លៀងផងដែរ! នៅលើដំណើរផ្លូវ នឹងជួបមនុស្សគ្រប់ប្រភេទ! មានអ្នកខ្លះ អាចកៀកស្មាដើរដល់ដំណើរផ្លូវចុងក្រោយជាមួយអ្នក! មានអ្នកខ្លះ កំដរអ្នកដើរបានពាក់កណ្តាលផ្លូវក៏ចាកចេញទៅ! ផ្លូវនៃឆាកជីវិត វែងឆ្ងាយហើយឯកោ ទោះរយៈខ្លីក៏រីករាយដែរ! ភាពវែងឆ្ងាយ គឺជាការសាកល្បងក្នុងដំណើរជីវិត ពេលខ្លះរយៈពេលខ្លី គឺជាភាពរីករាយម្យ៉ាង ពេលដែលអ្នកប្រើទឹកចិត្តអវិជ្ជមានទៅប្រឈមមុខនឹងរឿងរ៉ាវ នោះអ្នកនឹងមានអារម្មណ៍ថាធុញទ្រាន់។ តែពេលដែលអ្នកប្រើឥរិយាបទ និងទឹកចិត្តដ៏កក់ក្តៅទៅទទួលយកនោះ រឿងដែលយើងជួបប្រទះ គឺពោរពេញដោយភាពអស្ចារ្យ។ រាល់ដំណើរផ្លូវនីមួយៗ សុទ្ធតែជាមេរៀនមួយ! នៅក្នុងឧបសគ្គ យើងរៀនចេះភាពរឹងមាំ! នៅក្នុងស្ថានភាពលំបាក យើងមានភាពក្លាហានទៅពុះពារ! នៅក្នុងដំណើរផ្លូវដ៏រាបស្មើ ញុំាងឱ្យយើងមានចិត្តដឹងគុណ! នៅក្នុងដំណើរផ្លូវមានភក់ជ្រាំ ញុំាងឱ្យយើងមានការខិតខំប្រឹងប្រែងទៅមុខ! មួយជីវិតរបស់មនុស្ស បានកំណត់ថា អាចនឹងឆ្លងកាត់នូវដំណើរផ្លូវជាច្រើន! មានផ្លូវខ្លះ អ្នកបានបន្សល់ទុកនូវសំឡេងសើចរីករាយ! មានផ្លូវខ្លះ អ្នកបានបញ្ចេញនូវញើសឈាមនៃការតស៊ូ! មានផ្លូវខ្លះ អ្នកបានហូរទឹកភ្នែកដែលពោរពេញដោយភាពឈឺចាប់! រាល់ដំណើរផ្លូវនីមួយៗ សុទ្ធតែជាមេរៀនមួយ សុទ្ធតែមានការទទួលបាន និងអារម្មណ៍មិនដូចគ្នា! ពេលវេលាបានកន្លងផុតយ៉ាងលឿន ពេលវេលានេះហើយ គឺជារបស់គ្មានមនោសញ្ចេតនាឡើយ អ្វីដែលកើនឡើងរហូតនោះគឺ អាយុ! អ្វីដែលចាស់ជាសន្សឹមៗគឺ រូបសម្រស់! មួយឆាកជីវិតរបស់មនុស្សម្នាក់ៗ … Continue reading រាល់ដំណើរផ្លូវនីមួយៗ សុទ្ធតែជាមេរៀនមួយដ៏ល្អសម្រាប់ជីវិតរបស់យើង